top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

មកតារាថៃ ប្រើ​សុទ្ធ​រថយន្ត​ស៊េរី​កប់​ៗ

  • Writer: lonborey
    lonborey
  • Feb 17, 2018
  • 1 min read

មនុស្ស​ម្នាក់​ៗ​មាន​រស​និយម និង​ស្ទីល​របស់​ខ្លួន​ប្លែក​ៗ​គ្នា។ និយាយ​​តែ​ពី​ឡាន​របស់​តារា​ថៃ អ្នក​ខ្លះ​ស្រលាញ់​ឡាន​ស្ព័រ ខ្លះ​ទៀត​ចូល​ចិត្ត​ឡានបែប​បុរាណ​ជាដើម។ ទោះ​ជា​យ៉ាង​ណា សព្វ​ថ្ងៃ​នេះ រថយន្ត​ម៉ាក​ដ៏​ល្បី​ Porsche ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ កំពុង​តែ​ទទួល​ការ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​តារា​ល្បី​ៗ​នៅ​ប្រទេស​ថៃ។ ចង់​ដឹង​ថា​រថយន្ត​ទាំង​នោះ​ឡូយ​ប៉ុន​ណា តោះ! ទៅ​មើល​ជាមួយ​គ្នា!

១. DJ Nui

អ្នក​ខ្លះ​យល់​ថា យើង​គូរ​តែ​មាន​កាដូ​ផ្ដល់​ឲ្យ​ខ្លួន​ឯង នៅ​ពេល​ដែល​យើង​ខិត​ខំ​ធ្វើ​ការ។ ជាក់​ស្ដែង កាដូ​ដ៏​អស្ចារ្យ ដែលDJ Nuiផ្ដល់ឲ្យ​ខ្លួន​ឯង​គឺ រថយន្ត​ដ៏​ទំនើប​ម៉ាក​Porsche 718 Cayman។ វា​ជា​ម៉ូដ​រថយន្ត​ស៊េរី​ថ្មី​បំផុត​ ដែល​មាន​តម្លៃ​មិន​ក្រោម ៧​លាន​បាតទេ។

២. DJ Eke DJ Ekeក៏​ប្រើ​ឡាន​ស៊េរី​ដូច​DJ Nuiដែរ គឺ​ម៉ាក Porsche 718 Cayman។ តែ​តារា​រូប​នេះ ជ្រើស​រើស​យក​ពណ៌​ស។

៣. New Davi សេដ្ឋី​នី​វាល់​លាន Davi តែង​មាន​កម្មវិធី​ស្ទើរ​មិន​លោះ​ថ្ងៃ ដូច​ជា​ត្រូវ​ចេញ​ទៅ​ថត​ជា​ដើម។ ដោយ​សារ​តែ​បែប​នេះ ម្ដាយ​នាង​ក៏​ផ្ដល់​កាដូ ឡាន​ដែលDaviតែង​ស្រមៃ​ចង់​បាន ។ វា​គឺ​ម៉ាក Porsche Cayman។ ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា តម្លៃ​រថយន្ត​ប្រភេទ​នេះ គឺ​មិន​ក្រោម ៩លាន​បាត​ទេ។

៤. Am Patcharapa ទោះ​ជា​នៅ​ផ្ទះ Amមាន​រថយន្ត​ជា​ច្រើន​យ៉ាង​ណា តែ​រថយន្ត​ដែល​កំពូល​តារា​សម្ដែង​ថៃ​រូប​នេះ​ ប្រើ​ជា​ប្រចាំ​គឺម៉ាកPorscheដែល​ជា​ម៉ាក​ដែល​អ្នក​ស្រលាញ់​រថយន្ត​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន។

៥. Janie Tian Pho Suwan មិនធម្មតា! តារាស្រី Janie Tian Pho Suwan ប្រើ Porsche 911 Turbo S ដែល​ជា​ស៊េរី​កំពូល​របស់​ម៉ាកPorsche ​ហើយ​តម្លៃ​វា​ក៏​កំពួល​ដែរ៕

------------------------

From khmerentertainment24.com


Comments


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page