top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

LG ប្រកាសពីមុខងារ AI កាមេរ៉ាសម្រាប់ V30 ម៉ូឌែលថ្មី!

  • Cambo Report
  • Feb 17, 2018
  • 1 min read

LG បានហៅមុខងារថ្មីនេះថា Vision AI ដែលមានមកជាមួយសមត្ថភាពវិភាគរូបភាព សម្រាប់ការថត រួមទាំងចាប់ Focus លើវត្ថុបាន កាន់តែស្ទាត់ជំនាញ, មានការសម្គាល់វត្ថុ ដើម្បី​រក​ទីផ្សារ​ទិញ, ស្វែងរករូបភាពដែលស្រដៀងនឹងវត្ថុនោះ និងការស្កេន QR កូដ​របស់ទំនិញជាដើម។ Vision AI នេះ មានសមត្ថភាពច្រើនជាង AI របស់ស្មាតហ្វូនផ្សេងៗ ព្រោះ​ស្មាត​ហ្វូន​ផ្សេងៗ ប្រើ AI ផ្តោត​លើ​ការថត Selfie ប៉ុណ្ណោះ។

បើនិយាយពីមុខងារសំខាន់មួយទៀត ជំនួយការសម្លេង បែរជាក្រុមហ៊ុននេះ ហាក់បីដូចជាមិនខ្វល់នឹងជំនួយការ​សម្លេងសោះ មិនដូចក្រុមហ៊ុនដទៃ កំពុង​មមាញឹក លើ​ការ​អភិវឌ្ឍន៍​ជំនួយ​ការ​សម្លេង​រៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនរបស់ LG នៅតែអាចប្រើជំនួយការសម្លេង Google Assistant បាន ដោយពុំចាំបាច់បង្កើតជំនួយការម្លេងផ្ទាល់ខ្លួន តែ LG ធ្លាប់​បាន​ចេញ​មុខងារ Voice AI សម្រាប់​ប្រើ​បញ្ជាតែជាមួយកម្មវិធីកាមេរ៉ាប៉ុណ្ណោះ។

សរុបសេចក្តីមក ក្រុមហ៊ុន LG បានប្រកាសជាផ្លូវការនូវការបន្ថែមមុខងារ AI សម្រាប់កាមេរ៉ារបស់ ស្មាតហ្វូន V30 ម៉ូឌែលថ្មី ដែល​ត្រៀម​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ MWC នា​ខែ​នេះ ដោយ​មុខងារ AI របស់​ពួក​គេ​ហៅ​ថា Vision AI និង​ម៉ូឌែល V30 ថ្មី អាច​ហៅ​ថា V30s ។

Source: Cambo Report


 
 
 

Comentarios


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page