Galaxy Note 9 អាចស្កេនម្រាមដៃនៅពីលើអេក្រង់តែម្ដង!
- Cambo Report
- Feb 17, 2018
- 1 min read

មុខងារស្កេនម្រាមដៃនៅពីលើអេក្រង់ យើងបានឃើញមាននៅលើទូរសព្ទ Vivo X20 Plus UD រួចមកហើយដែលវាធ្វើការស្កេននៅលើអេក្រង់បានល្អប្រសើរមែនទែន គ្រាន់តែការស្កេននេះ អាចធ្វើទៅរួចបានតែអេក្រង់ប្រភេទ OLED ប៉ុណ្ណោះ ព្រោះវាត្រូវបានបញ្ជូនទិន្នន័យតាមគ្រាប់ពន្លឺរបស់អេក្រង់ប្រភេទនោះ។ អញ្ចឹងបច្ចេកវិទ្យានេះ ពិតជាស៊ីគ្នាបំផុតជាមួយនឹងក្រុមហ៊ុន Samsung Electronic ពីព្រោះសាមសុងគឺជាក្រុមហ៊ុនដែលផលិតនូវអេក្រង់ OLED ល្អនឹងមានគុណភាពល្អបំផុតនាពេលបច្ចុប្បន្ននេះ ហើយមិនយូរនោះទេ យើងនឹងបានឃើញវាមាននៅលើទូរសព្ទ Galaxy ជាក់ជាមិនខាន។
ចំណែកថ្មីនេះប៉ាតង់ការផលិតរបស់ Galaxy Note 9 ត្រូវបានបង្ហាញមួយផ្នែក ដែលធ្វើឱ្យប្រិយមិត្តរបស់គេភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែរឃើញថា Galaxy Note 9 នឹងមានស៊េនស័រស្កេនម្រាមដៃបង្កប់នៅក្រោមអេក្រង់ ដែលត្រូវបានបង្ហាញដោយលោក Zol នៅលើបណ្ដាញសង្គម Weibo និងត្រូវបានសារព័ត៌មានជាច្រើនបានចែកចាយតៗគ្នា។ តំរុយរបស់ប៉ាតង់នេះ បានបង្ហាញឱ្យយើងដឹងថា វាមិនមានភាពលំបាកនោះទេសម្រាប់ក្រុមហ៊ុន Samsung Electronic ដោយសារតែគេធ្លាប់បានបង្កប់ប៊ូតុង Home នៅលើ Galaxy S8 និង Note 8 រួចមកហើយ ហើយក៏មាន Concept ពីក្រុមហ៊ុន Synaptic និង Vivo រួចមកហើយដែរ បូករួមជាមួយនឹងអេក្រង់ OLED មានគុណភាពខ្ពស់របស់គេទៀតនោះ វានឹងធ្វើឱ្យបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់នេះធ្វើការកាន់តែល្អថែមទៀត ម្យ៉ាងទៀតវាក៏នឹងបង្ហាញថា Galaxy Note 9 អាចនឹងមានអេក្រង់លាតដល់គែមខាងក្រោមដូចជា iPhone X ផងដែរ នៅសល់តែគែមខាងលើប៉ុណ្ណោះ។
សរុបមក យើងអាចនិយាយជារួមបានថាស្កេនម្រាមដៃនៅលើអេក្រង់ មិនមែនជាបច្ចេកវិទ្យាដំបូងគេរបស់ Galaxy មែនក៏ប៉ុន្តែវាពិតជាល្អខ្លាំងប្រសិនបើមាននៅលើ Galaxy Note 9 ដោយសារតែវាកាន់តែធ្វើឱ្យស្មាតហ្វូនអេក្រង់លាតនេះកាន់តែមានបច្ចេកវិទ្យាថ្មីបែបវិទ្យសាស្ដ្រមួយកម្រិតទៀត។ បើតាមការរំពឹងទុក Samsung អាចនឹងបង្កើតបច្ចេកវិទ្យានេះដោយខ្លួនឯង ឬក៏អាចសហការទិញពី Synaptic ដោយផ្ទាល់តែម្ដងក៏ថាបានដែរ។ ម្យ៉ាងទៀតយើងក៏បានដឹងហើយថាសាមសុង កំពុងតែផលិតនូវស៊េនស័រស្កេនទម្រង់បែប 3D ហើយកាន់តែខ្លាំងជាង iPhone X ទៅទៀត ហើយការសម្គាល់និងមានសុវត្ថិភាពខ្ពស់ និងស្កេនបានគ្រប់កាលៈទេសៈទៀតផង។ ទស្សនាវីឌីអូ ការស្កេនម្រាមដៃលើអេក្រង់របស់ក្រុមហ៊ុន Synaptic ៖
From: Cambo Report
Comments