top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

ឧទ្ធម្ភាគចក្រ​១គ្រឿង បាត់​ខ្លួន​រក​មិន​ឃើញ ទើបហោះ​ឡើង​បាន​៣នាទី

  • Kampuchea 1979
  • Feb 7, 2018
  • 1 min read

ឧទ្ធម្ភាគចក្រ​របស់​ចិន​តៃវ៉ាន់​មួយ​គ្រឿង បាន​បាត់​ចេញ​ពី​រ៉ាដា បន្ទាប់ពី​ហោះហើរ​បាន ៣​នាទី ក្នុង​បេសកកម្ម​សង្គ្រោះ​មួយ​ នៅ​ក្បែរ​កោះ Orchid មួយ​កាល​ពី​យប់​ម៉ោង​ប្រហែល​ ១២ ឈាន​ចូល​ថ្ងៃ​អង្គារ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ទីភ្នាក់ងារ NASC បាន​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ Black Hawk ចំនួន ៩​គ្រឿង ដើម្បី​ធ្វើ​ការ​រុករក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ខ្លួន​។ ​ក្រោយ​ឧបទ្ទវហេតុ​នេះ ភ្នាក់ងារ​ដដែល​បាន​លុប​ចោល​នៃ​គម្រោង​រៀបចំ​ពិធី​ស្វាគមន៍​ឧទ្ធម្ភាគចក្រ UH-60M Black Hawk ចំនួន ២​គ្រឿង ដែល​ទើបតែ​បញ្ជូន​ទៅ​កាន់​តំបន់ Hualien ដើម្បី​ប្រើប្រាស់​សម្រាប់​បេសកកម្ម​សង្គ្រោះ​ផ្សេងៗ។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង មូលហេតុ​នៃ​ការ​បាត់​ឧទ្ធម្ភាគចក្រ​ខាង​លើ អាច​បណ្ដាល​មកពី​បញ្ហា​អាកាសធាតុ ដោយសារ​ខ្យល់ និង​ភ្លៀង៕


Comments


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page