top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

កម្ពុជា នឹងមានផ្លូវ ជិះដល់ ឥណ្ឌា នាពេលខាងមុខ

  • ប្រភពគេហទំព័រ សប្បាយ
  • Jan 30, 2018
  • 1 min read

ផ្លូវហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងត្រូវតភ្ជាប់មកកម្ពុជា ។

ប្រមុខដឹកនាំកម្ពុជា និងឥណ្ឌា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងធ្វើការតភ្ជាប់ក្នុងតំបន់ ដូចជាផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងបានឯកភាពរិះរកលទ្ធភាពដើម្បីពង្រីកបន្តផ្លូវហាយវ៉េនេះឲ្យមកដល់កម្ពុជា និងហួសពីកម្ពុជាទៅទៀត។

នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន នៅសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

ផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គឺតភ្ជាប់ពីក្រុង Moreh ក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌា រហូតដល់ក្រុង Mae Sot ប្រទេសថៃ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា។ បើតាមគម្រោង ផ្លូវហាយវ៉េនេះ នឹងពង្រីកដល់កម្ពុជា ឡាវ និងវៀតណាម។

លោក Nitin Gadkari រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌា បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផ្លូវហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងអាចដំណើរការបាននៅខែធ្នូ ឆ្នាំ២០១៩។ ផ្លូវប្រវែងប្រហែល ១៤០០គីឡូម៉ែត្រនេះ នឹងជួយជំរុញដល់វិស័យពាណិជ្ជកម្ម សុខភាព អប់រំ និងទេសចរណ៍ ក្នុងប្រទេសទាំង៣នេះ៕


Comentarios


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page