Search
ល្អាងភ្នំនៅបាត់ដំបង - ល្អាងភ្នំបាដាក
- មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
- Jan 19, 2018
- 1 min read

ល្អាងភ្នំបាដាកមានទីតាំងស្ថិតនៅក្នុងភ្នំបាដាក ដែលមានចម្ងាយ៥២.៦០ គ.ម ដោយគិតចាប់ពីសាលាខេត្តបាត់ដំបង រហូតទៅដល់ល្អាង។ យើងអាចធ្វើដំណើរទៅកាន់ទីនោះតាមផ្លូវជាតិលេខ ៥៧ ទៅទិសខាងលិចប្រមាណជា ៣៣.៩ គ.ម និងដល់វត្តស្តៅក្នុងស្រុករតនៈមណ្ឌលរួចបត់ស្តាំ តាមផ្លូវក្រាលគ្រួសក្រហម ចម្ងាយ ១៨.៧ គ.ម និងដល់ភ្នំបាដាក ស្ថិតនៅក្នុងភូមិ អូរឃ្មុំ ឃុំ ស្តៅ ស្រុក រតនៈមណ្ឌល ។ ល្អាងភ្នំបាដាកគឺជាល្អាងភ្នំមួយ ដែលកើតឡើងតាំងពីយូរយារណាស់មកហើយ ដែលយើងពុំអាចកំណត់បានថានៅឆ្នាំណានោះទេ វាជាល្អាងដែលស្ថិតនៅក្នុងរូងភ្នំដែលមានលក្ខណៈ បត់បែនទៅតាមស្ថានភាពពីធម្មជាតិរបស់វា។
Comments