top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

វិធីផ្ស៉ាំមែកស្វាយមិនចាំបាច់កាប់ដើមចោលទាំងអស់ទេ វិធីនេះហៅថាវិធីផ្ញើពោះ (មានវីដេអូ)

  • http://eangsophalleth.net
  • Jan 18, 2018
  • 1 min read

បាទនេះគឺជាវិធីផ្សាំមែកស្វាយមួយបែបទៀតដែលយើងមិនចាំបាច់កាប់ដើមចោលទាំងអស់ទេវិធីនេះហៅថាវិធីផ្ញើពោះ មេចបានគេហៅថាផ្ញើពោះមូលហេតុគឺដើមចាស់វាលែងឲ្យផលច្រើនទៀតហើយតែវានៅមានកំលាំង អាចចិញ្ចឹមដើមផ្សេងដែលអាច ឲ្យផលច្រើនបានដោយផ្ញើឲ្យវាចិញ្ចឹមមែកពូជ១ទៀត ហៅថាវិធីផ្ញើពោះ

របៀបធ្វើគឺ

១. ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន ២. រើសយកមែកដើមចាស់ដែលចង់ផ្សាំ

៣. ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង២ហ៊ុន កន្លះទទឹង ១ហ៊ុនរួចហើយបកវាចេញឲ្យផុតស្នូលមែកកាត់សំបកនោះចេញ១ហ៊ុន ៤. ចិតមែកពូជល្អបញ្ឆិតដោយឲ្យ១ចំហៀងវែងនិង ១ចំហៀងទៀតចិតបន្តិចបានហើយ ៥. ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឲ្យ ជិតទុកចោល១៤ទៅ១៥ថ្ងៃវានិងចេញត្រួយហើយ(សង្កេតពេលវាចេញត្រួយយើង​ គួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឲ្យវាលាស់ស្រួល)បញ្ជាក់មិនចាំបាច់ស្រោចទឹកទេ

ខ្ញុំសង្ឃឹមថានិងបងៗកសិករយើងអាចធ្វើបាន

✘... ជូនពរឲ្យធ្វើបានគ្រប់ៗគ្នា..ពីខ្ញុំ..វុទ្ធី....


 
 
 

Comments


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page