top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

ប្រវត្តិសាស្រ្តខ្មែរ-រាជវាំងស្តេច

  • ប្រភព Ny Watthanak
  • Jan 7, 2018
  • 1 min read

រាជវាំងស្តេច"បាយិនណោង" របស់ភូមា បានដាក់ឈ្មោះថា "កម្ពុជាធានី" ដែរ =====================================================

លោក លោកស្រី មិត្តអ្នកអាន ជាទីមេត្រី !. ឥលូវនេះ ខ្ញុំនឹងនាំអារម្មណ៍លោកអ្នក ទៅលេងប្រទេភូមា នាចុងសតវត្សរ៍ទី ១៦ វិញម្តង នៅគ្រាដែលប្រទេសកម្ពុជាយើងស្ថិតក្នុងសម័យលង្វែកដ៏រឹងមាំ រីឯប្រទេសថៃ(សៀម)វិញ ត្រូវរលាយប្រទេស ដោយសារភូមាទន្ទ្រាន និងកាន់កាប់ ហើយបានលើកឈ្មោះថាជា "ចក្រភពតង់អ៊ូ" ដោយខ្លួនឯង អស់រយៈពេល ជិតកន្លះសតវត្សរ៍ ដូចដែលអត្ថបទមួយក្នុង Blogspot របស់លោក សុវណ្ណរដ្ឋ ដែលខ្ញុំសូមលើកយកមកជម្រាបជូន លោកអ្នក ដូចតទៅនេះ ៖

នៅសតវត្សរ៍ទី១៦ អំឡុងឆ្នាំ១៥៨០ ក្រោយពីវាយដណ្តើមបានជោគជ័យលើក្រុងអយុធ្យា ស្តេច"បាយិនណោង" បានសាងវាំងមួយនៅក្នុងរាជធានីនៃក្រុង"ហង្សាវតី" ដែលវាំងនោះមានឈ្មោះថា "កម្ពុជាធានី" ។

មានការសិក្សារបស់ជនជាតិថៃខ្លះបានសន្និដ្ឋានថា ការដាក់ឈ្មោះវាំងថា"កម្ពុជាធានី" នោះ ក៏ដោយសារតែភូមាបានចាប់យកឈ្លើយសង្គ្រាមជាជនជាតិកម្ពុជា ទៅកសាងវាំងនោះ ទើបគេដាក់ឈ្មោះថាកម្ពុជាធានី ហើយឈ្លើយជនជាតិកម្ពុជានោះ មិនមែនជនជាតិខ្មែរនោះទេ តែគឺជនជាតិសៀមនេះឯង ព្រោះថានៅសម័យដំបូងនៃក្រុង"អយុធ្យា" ភូមាក៏ហៅប្រទេសសៀមថា កម្ពុជាដែរ។

តាមការសិក្សារបស់ជនជាតិថៃនោះ យល់ថា ឈ្លើយសឹកទាំងនោះ មិនអាចជាជនជាតិខ្មែរនោះទេ ព្រោះថាសម័យនោះបើតាមផែនទីរបស់ចក្រភព"តងអ៊ូ Taungoo Empire" ក៏បង្ហាញដែរថា ខ្មែរមិនស្ថិតនៅក្រោមចក្រភពតងអ៊ូនោះទេ ព្រោះថាខ្មែរស្ថិតនៅក្នុងសម័យលង្វែក ដែលមានសមត្ថភាពខ្លាំងគួរសម រហូតហ៊ានលើកទ័ពទៅវាយអយុធ្យា ពីរបីដងដែរ។

សម្រាប់ខ្ញុំ ខ្ញុំយល់ថា ពាក្យថា «កម្ពុជាធានី» នេះ មិនមានអ្វីទាក់ទងនឹងសៀម ឬក៏កម្ពុជាយើងនោះទេ តែពាក្យថា «កម្ពុជាធានី» នេះ មានន័យថាជា"ទីក្រុងមាស" ព្រោះពាក្យថាកម្ពុជា មានន័យថាមាសនេះឯង តែពាក្យនេះ មិនសូវមានគេយល់ន័យ ដូចពាក្យមាស ថាជា «សុវណ្ណ» នោះទេ។ សូម្បីតែភាសាអង់គ្លេស ក៏គេដាក់ដែរថា Kanbawzathadi Golden Palace ដែលមានន័យថា កម្ពុជាធានី រាជវាំងមាសដែរ។

រាជវាំង"កម្ពុជាធានី"នោះ ត្រូវដុតឆេះនៅចុងសតវត្សទី ១៦ ហើយសព្វថ្ងៃ គេបានសាងសង់សំណង់ជាវាំងអនុស្សាវរីយ៍ នៅលើកន្លែងដើមវិញ ដូចមាននៅក្នុងរូបភាព ភ្ជាប់មកខាងក្រោមនេះ៕ ---------------------------------------------------- ដោយ៖ Ny Watthanak


 
 
 

Comments


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page