top of page
!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Recent Posts

ការ​ប្រៀប​ធៀប​រវាង​គុណភាព​កាមេរ៉ា​របស់ iPhone 2G និង iPhone X! តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណាខ្លះ?

  • From Cambo Report
  • Jan 3, 2018
  • 1 min read

បើគិតមកទល់ពេលនេះ វាមានរយៈពេល 10 ឆ្នាំហើយ ដែលក្រុមហ៊ុន Apple បានផលិតទូរស័ព្ទ iPhone ដែលមាននិមិត្ត សញ្ញា ផ្លែប៉ោម អោយមនុស្សទូទាំងពិភពលោក បានប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទ iPhone ស្ទើរតែ គ្រប់ម៉ូឌែល របស់ក្រុមហ៊ុន Apple ក៏ទទួលបានគាំទ្រ និងពេញនិយម ពីសំណាក់គ្រប់ មជ្ឃដ្ឋានទាំងអស់ មិនធម្មតាផងដែរ។ ហើយពេលពេលនេះ ខ្ញុំសូមបង្វែរអារម្មណ៍ មិត្តអ្នកអានទាំងអស់គ្នា អោយមកទស្សនាពីការ ប្រៀបធៀបគ្នា រវាងគុណភាពកាមេរ៉ារបស់ iPhone 2G និង iPhone X ថាតើមានភាព ខុសគ្នាយ៉ាងណាខ្លះ?

ប៉ុន្តែមុននឹងចូលដល់ចំនុចសំខាន់ ខ្ញុំសូមបង្ហាញពីលក្ខណៈសម្បត្តិត្រួសៗ ប៉ុន្មានចំនុច ពាក់ព័ន្ធនឹង iPhone 2G និង iPhone X ជាមុនសិន៖

តោះ… កុំអោយខាតពេលយូរ សូមទស្សនាពីការប្រៀបធៀបគ្នា រវាងគុណភាព កាមេរ៉ារបស់ iPhone 2G និង iPhone X ដូច ខាងក្រោមនេះ៖

  1. ការថតរូបបែប Portraits និងមិនទាន់មាន Portraits

នេះជារូបថតរបស់គូស្នេហ៍មួយគូ ដោយមួយប៉ុស្តិ៍ ប្រើប្រាស់ការថត ដោយកាមេរ៉ា iPhone X ជាមួយមុខងារ Portraits Mode ចំណែកឯមួយ ប៉ុស្តិ៍ទៀត ថតដោយកាមេរ៉ា iPhone 2G ដោយមិនមានមុខងារ អ្វីទាំងអស់ គឺថតបែបធម្មតា។ តើខុសគ្នា យ៉ាងណា?

2. ការថតរូបបែបផ្ទៃទេសភាព

រូបភាព 2 សន្លឹកនេះ គឺថតចាប់យកទេសភាព ជាផ្ទៃលំហ ដោយយើងសង្គេតឃើញថា រូបភាពដែលថតចេញ ពីកាមេរ៉ា iPhone 2G មានសភាព មិនសូវជាច្បាស់ លើផ្ទៃរូបនោះទេ វាដូចជាការសម្លឹង មើលរូបភាពចេញពីក្នុងកែវ ថ្លាអញ្ចឹង ហើយប្លង់នៃការ ចាប់រូបភាព គឺបានជិត។ ចំណែកឯការ ថតដោយ iPhone X វិញ គឺមានភាពច្បាស់ល្អ ប្រៀបដូចជាការទស្សនា រូបភាពនោះ ដែលភ្នែកផ្ទាល់ រឺឯចំនុច ដែលចាប់បាន មានភាពស្រលះល្អ ហើយប្លង់នៃការចាប់យក រូបភាព គឺទូលាយតែម្តង។

3. ការថតនៅពេលយប់ នៅកន្លែងដែលមានពន្លឺទាប

សម្រាប់រូបភាព ទាំង 2 សន្លឹកនេះវិញ គឺយកទូរស័ព្ទទាំង ទៅថតនៅពេលយប់ នៅត្រង់កន្លែងដែល មានពន្លឺទាប ដោយកាមេរ៉ា iPhone 2G ចាប់រូបភាពពិតជា អន់មែនទែន រូបភាពដែលចាប់បាន ពិតជាពិបាកមើល ហើយចំណាំងផ្លាត ក៏ច្រើនដែរ ចំណែកឯកាមេរ៉ា iPhone X វិញ មានការចាប់យករូបភាព បានច្បាស់ បើទោះជាវាមិនដូចការ ថតរូបនៅពេលថ្ងៃក៏ដោយ តែវាក៏ត្រជាក់ភ្នែក ក្នុងការទស្សនាផងដែរ រឺឯសាច់រូបភាព មិនសូវជាមាន Noise ប៉ុន្មានទេ

ក្រោយពីបានសូមទស្សនារូបភាព ពីការប្រៀបធៀបគ្នារវាងគុណភាព កាមេរ៉ារបស់ iPhone 2G និង iPhone X s រួចមក តើអ្នក ទាំងអស់គ្នា យល់យ៉ាងណា? ហើយគិតវាមានចំនុច ខុសគ្នាអ្វីខ្លះទៀត? អ្នកអាចបញ្ចេញមតិយោបល់ នៅខាងក្រោមបាន ក្រុមការងារយើង រីករាយនឹងទទួល ពីមិត្តអ្នកអានគ្រប់គ្នា។


 
 
 

Comments


Follow Us
Archive
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

Copies Right 2018 MR. LON BOREY

  • facebook
  • Twitter Round
  • googleplus
bottom of page